ខ្លាំង​មែន ជប៉ុន ​បំបាក់​អេស្ប៉ាញ​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup ​

​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​ឡើង​ទៅវគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ​ក្នុង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​បាន​ក្នុង​លទ្ធផល ២-១។

នៅ​យប់មិញ​នេះ ​ជប៉ុន​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៀត​ហើយ ដោយ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប ​អេស្ប៉ាញ​បាន​ក្នុង​លទ្ធផល ២-១។ ​ដោយ​តាម​លទ្ធផល​២​គ្រាប់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ជប៉ុន​ឈរ​នៅ​លេខ​១​ក្នុង​ពូល E ​តែ​ម្ដង ​ដោយ​មាន៦​ពិន្ទុ ខណៈ​ដែល​អេស្ប៉ាញ​វិញ ​នៅ​លេខ​២​មាន​៤​ពិន្ទុ ​ក្រុម​អាល្លឺម៉ង់​នៅ​លេខ​៣ ​និង​ក្រុម​កូស្ដារីកា​នៅ​លេខ​៤។ ​នេះ​ជា​លើក​ទី​៤​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ជប៉ុន ដែល​អាច​ឡើង​ផុត​វគ្គ​ចែក​ពូល​បាន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ​។

​ដោយ​ឡែក​ការ​ឡើង​ទៅ​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​ក្រុម​ជប៉ុន នឹង​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត ​ដែល​ជា​ក្រុម​ជើង​ឯក​រង​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ ​នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT