Canelo Alvarez ចេញមុខសុំទោស Lionel Messi និងប្រជាជនអាហ្សង់ទីន

Canelo Alvarez បានចេញមុខសុំទោសជាសាធារណៈទៅកាន់ Lionel Messi និងប្រទេសអាហ្សង់ទីន។

បន្ទាប់ពីការប្រកួតក្នុងពូល C កាលពីថ្ងៃសៅរ៍ រវាងអាហ្សង់ទីន និងម៉ិកស៊ិក នៅកីឡដ្ឋាន Lusail ខ្សែវីដេអូបានលេចចេញជារូបរាងរបស់ Messi ដែលកំពុងទាត់អាវម៉ិកស៊ិក ខណៈដែលគាត់អង្គុយនៅក្នុងបន្ទប់សំលៀកបំពាក់អាហ្សង់ទីន។

ម្ចាស់ជើងឯកពិភពលោកជនជាតិម៉ិកស៊ិកដ៏មានមោទកភាព បានគំរាមម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយចង់ប្រើហឹង្សាចំពោះទង្វើមើលងាយអាវរបស់ជម្រើសជាតិមុិកសុិក។ 

ឥឡូវនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ Canelo បានសុំទោសចំពោះទង្វើរបស់គាត់។

គាត់បានបង្ហោះលើ Twitter របស់គាត់ថា៖

“ប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តដែលខ្ញុំមានចំពោះប្រទេសរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំបញ្ចេញមតិខុសឆ្គង ហើយពេលនេះខ្ញុំចង់សុំទោស Messi និងប្រជាជនអាហ្សង់ទីនទាំងមូល។

រាល់ថ្ងៃយើងតែងតែទទួលបាននូវអ្វីថ្មីៗ ហើយលើកនេះដល់វេនខ្ញុំ។

ខ្ញុំសូមជូនពរឱ្យក្រុមទាំងពីរទទួលបានជោគជ័យក្នុងការប្រកួតរបស់ពួកគេនៅថ្ងៃនេះ ហើយនៅទីនេះយើងនឹងបន្តគាំទ្រម៉ិកស៊ិករហូតដល់ទីបញ្ចប់” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT