វីរបុរសប្រដាល់អាហ្សង់ទីន Marcos Maidana ឌឺឲ្យ Canelo ព្រមទាំងពាក់របាំងមុខរបស់ Messi

​កីឡា​ល្បីៗ​ជា​ច្រើន​នាក់​កំពុង​តែ​​ការពារ​វីរបុរស​អាហ្សង់ទីន Lionel Messi បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយស្តេចប្រដាល់មុិកសុិក Canelo Alvarez។

ដែលមានដូចជា Sergio Aguero និង Santiago Ponzinibbio បានចេញមកវាយបកដើម្បីការពារមិត្តរួមជាតិរបស់ពួកគេ។

ឥឡូវនេះបុគ្គលម្នាក់ទៀតដែលជាវីរបុរសប្រដាល់អាហ្សង់ទីនក៏បានចេញមកការពារតារាបាល់ទាត់ឆ្នើមអាហ្សង់ទីនផងដែរ។

ជម្លោះបានចាប់ផ្តើមនៅពេលដែល Canelo បានចោទប្រកាន់ Messi ថាបានប្រើទង់ជាតិម៉ិកស៊ិកដើម្បីសម្អាតបន្ទប់សំលៀកបំពាក់បន្ទាប់ពីអាហ្សង់ទីនឈ្នះ ២-០ លើម៉ិកស៊ិកក្នុងព្រឹត្តិការណ៍ World Cup ២០២២។

ដែលក្រោយពីបែកធ្លាយវីដេអូហើយ Canelo បានគម្រាមកំហែងកីឡាករបាល់ទាត់អាហ្សង់ទីនដោយអំពើហឹង្សា។

មិត្តរួមជាតិ Marcos Maidana ដែលជាអតីតជើងឯកប្រដាល់ពិភពលោករូបនេះបានចូល Instagram ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន ដោយបង្ហោះរូបភាពខ្លួនឯងពាក់របាំងមុខរូប Messi ពេលកំពុងជក់បារី និងភេសជ្ជៈ។

ដោយគាត់បានសរសេរថា៖

“Let’s go Messi! Stands hand in hand with anyone,” ដែលគាត់ចង់មានន័យថា “Messi កំពុងរង់ចាំ Canelo” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT