Bruno ​ស៊ុត​បាន​២​គ្រាប់ ជួយ​ព័រទុយហ្គាល់​កក់​កៅអី​វគ្គ​១៦​ក្រុម World Cup ​

​ខ្សែ​បម្រើ Bruno ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​យក​ឈ្នះ​លើ​ក្រុម​អ៊ុយរុយហ្គាយ​ក្នុង​លទ្ធផល ២-០ ​ដើម្បី​ទទួល​បាន​កៅអី​វគ្គ​១៦​ក្រុម World Cup 2022 ​ទៅ​ហើយ។

​ជំនួប​នេះ​ដែរ ​ក្រុម​ព័រទុយហ្គាល់​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ទេ។ Bruno ​រក​គ្រាប់​បាល់​នាំ​មុខ​ទៅ​លើ​ក្រុម​អ៊ុយរុយហ្គាយ​បាន​តាំង​ពី​នាទី ៥៤​ម្ល៉េះ ​ហើយ​ក៏​បាន​ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៩០+ ​ទៅ​ហើយ ​ដើម្បី​ធានា​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​តែ​ម្ដង។ ​ដោយ​ចប់​ការ​ប្រកួត ​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​អ៊ុយរុយហ្គាយ​ក្នុង​លទ្ធផល ​២-០។

​រហូត​មក​ដល់​ពេល​នេះ គេ​ទើប​រក​ឃើញ​៣​ក្រុម​ទេ​ដែល​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​៣​ក្រុម​នោះ​មាន ​បារាំង ​ប្រេស៊ីល ​និង​ព័រទុយហ្គាល់​នេះ​ឯង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT