Manchester United ដាក់គោលដៅនាំយកកីឡាករ Ligue 1 ម្នាក់ដើម្បីជំនួសកន្លែង Cristiano Ronaldo

ខ្សែប្រយុទ្ធម្នាក់ទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃគោលដៅរបស់ Manchester United សម្រាប់ទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីការចាកចេញ របស់ Cristiano Ronaldo។

កាលពីដើមសប្តាហ៍នេះ ត្រូវបានប្រកាសដោយ Man United ថាក្លឹប និង Ronaldo បានយល់ព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធណ ព័រទុយហ្គាល់ បន្ទាប់ពីបទសម្ភាសន៍ដ៏ផ្ទុះកក្រើករបស់គាត់ជាមួយ Piers Morgan។

Ronaldo ឥឡូវនេះជាកីឡាករគ្មានតម្លៃខ្លួន ហើយគាត់កំពុងដាក់ការផ្តោតយកចិត្តទុកដាក់ទាំងអស់របស់គាត់ទៅលើការប្រកួត World Cup ជាមួយក្រុម ព័រទុយហ្គាល់ ដែលធ្វើឲ្យ​ Man United ហាក់កំពុងខ្វះខាតខ្សែប្រយុទ្ធម្នាក់មកជំនួសកន្លែងរបស់គាត់។

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ Florian Plettenberg នៃ Sky Sports បានឲ្យដឹងថា៖

“បេក្ខជនម្នាក់ទៀតរបស់ Manchester United គឺខ្សែប្រយុទ្ធកាណាដាអាយុ ២២ឆ្នាំ។ គាត់ត្រូវបានគេតាមសង្កេតមើលជាច្រើនដង ហើយគាត់ចង់បោះជំហានបន្ទាប់មួយទៀត។ យើង​ត្រូវ​បាន​គេ​ប្រាប់​ថា Lille នឹង​ដោះលែង​គាត់​ក្នុង​រដូវ​រងានេះ​សម្រាប់​តម្លៃ​ផ្ទេរ​ប្រហែល ៥០លាន​អឺរ៉ូ” ៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT