Real Madrid នឹងបណ្ដេញលោក Julen ចេញពីតំណែងនៅថ្ងៃចន្ទនេះ ហើយនឹងយកលោក Conte មកជំនួសវិញ ដើម្បីស្ដាស្ថានការណ៍ឡើងវិញ។
ក្រុម Real Madrid បានបរាជ័យធ្ងន់ករកាលពីយប់មិញ ក្រោមថ្វីជើងរបស់ FC Barcelona ក្នុងលទ្ធផល ៥-១ ពានរង្វាន់ La Liga ។ លេងនៅទឹកដី Barcelona ក្រុម Real Madrid ពិតជាមិនអាចធ្វើអ្វីបានឡើយ ក្រៅពីរងសម្ពាធ និងគេរកគ្រាប់បាល់បានដល់ទៅ៥គ្រាប់។ ចាញ់នេះហើយ បានធ្វើឱ្យកៅអីរបស់លោក Julen មិនអាចអង្គុយបានទៀតឡើយ ដោយក្លឹបនឹងធ្វើការសម្រេចចិត្ត ហើយស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំក្រុម។
បេក្ខភាពឈានមុខគេ គឺលោក Conte អតីតអ្នកចាត់ការក្រុម Chelsea ។ បច្ចុប្បន្ននេះ លោកមិនទាន់មានការងារធ្វើនៅឡើយទេ ក្រោយពីក្លឹបនៅអង់គ្លេសបណ្ដេញចេញ។ ស្របពេល Real Madrid ឯ ណោះបានទាក់ទងលោក Conte តាំងពីសប្ដាហ៍មុន មកត្រៀមជំនួសតំណែងរបស់លោក Julen នេះ។ ការបណ្ដេញចេញនេះដែរ ក្រុម Real Madrid នឹងត្រូវបង់១៨លានអឺរ៉ូឱ្យទៅអ្នកចាត់ការបច្ចុប្បន្ន៕ប្រភពDailyMail