ដំណឹង​ល្អ​សម្រាប់ Real Fan ​! ​Marcelo ​​អាច​ចូល​លេង El Clasico ​បាន

ក្លឹប Real Madrid ​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ​ខ្សែ​ការពារ​ស្លាប Marcelo ​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត El Clasico ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

Marcelo ​បាន​រង​របួស​អំឡុង​ពេល​លេង​កាល​ពី​ប្រកួត​មុន​នេះ។ យ៉ាងណាមិញ ​រូបគេ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ ​ហើយ​អាច​ចូល​លេង​បាន​នៅ​ពេល​ប៉ះ Barcelona ​ចុង​សប្ដាហ៍​នេះ។ ​ក្លឹប Real Madrid ​បាន​ប្រកាស​ដូច្នេះ ​ក្រោយ​ពី​មាន​ដំណឹង​ជា​ច្រើន​ចុះ​ផ្សាយ​ពាក្យ​មិន​ពិត ចំពោះ​របួស​របស់​ខ្សែ​ការពារ​សំខាន់​ម្នាក់​នេះ។ ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា វា​គ្រាន់​តែ​មាន​ការ​ឈឺ​ចាប់​សាច់​ដុំ​បន្តិចបន្ដួច​ប៉ុណ្ណោះ ​ហើយ​សម្រាក​ត្រឹម​១​ថ្ងៃ នោះ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ដូច​ដើម​វិញ។

Real Madrid ​ហាក់​ធូរ​ចិត្ត​បន្តិច​នៅ​ពេល​បាន​ដឹង​ថា Marcelo ​អាច​លេង​បាន ប៉ុន្តែ​កីឡាករ​២​នាក់​ទៀត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ Mariano ​ខ្សែ​ប្រយុទ្ធ​ទើប​ទិញ​ចូល​មក​វិញ ​អវត្តមាន​ហ្វឹកហាត់​ជាមួយ​ក្រុម ​ដោយសារ​របួស ​ស្រប​ពេល Dani Carvajal ​អាច​រត់​បាន​តិច​ៗ​វិញ​ហើយ ប៉ុន្តែ​ក៏​មិន​ទាន់​បាន​ហាត់​ជុំ​ក្រុម​ដែរ។ ​លោក Lopetegui ​គ្រូ​បង្វឹក Real Madrid ​បាន​កោះហៅ​កីឡាករ​ក្មេង​ៗ​ជា​ច្រើន ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ជាមួយ Barcelona ​៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT