Jamie Carragher ចង់ឱ្យអាហ្សង់ទីនឈ្នះពាន World Cup មិនមែនអង់គ្លេសនោះទេ ដោយសារតែ…

Jamie Carragher និយាយថាគាត់ចង់ឱ្យអាហ្សង់ទីនឈ្នះ World Cup នៅប្រទេសកាតាដើម្បីឱ្យ Lionel Messi ពង្រឹងងាររបស់គាត់ជា “កីឡាករល្អបំផុតលើលោកគ្រប់ពេលវេលា”។

Messi វ័យ ៣៥ ឆ្នាំបានឈ្នះពានរង្វាន់ក្លឹប និងពានបុគ្គលជាច្រើនក្នុងអាជីពដ៏ត្រចះត្រចង់របស់គាត់ រួមទាំង Ballon d’Or ប្រាំពីរដងផងដែរ ដែលមិនមានកីឡាករណាអាចធ្វើបាននោះទេ។

វាត្រូវចំណាយពេលគាត់រហូតដល់ឆ្នាំ ២០២១ ដើម្បីឈ្នះពានរង្វាន់ធំដំបូងរបស់គាត់ជាមួយអាហ្សង់ទីន ដែលខកខានឈ្នះជាច្រើនឆ្នាំមកហើយ ដោយផ្តួលក្រុមប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខនៅប្រទេសកាតាដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា អាចជាឱកាសចុងក្រោយរបស់ Messi ក្នុងការឈ្នះពាននេះក្នុងនាមជាកីឡាករ។

ហើយអតីតកីឡាករជម្រើសជាតិអង់គ្លេស Carragher និយាយថាគាត់ចង់ឃើញអាហ្សង់ទីនក្លាយជាម្ចាស់ជើងឯកពាននេះ មិនមែនក្រុមអង់គ្លេសនោះទេ ដើម្បីឲ្យ Messi មានងារជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលារបស់ពិភពលោកដ៏ពិតប្រាកដ។

Carragher បាននិយាយនៅលើ CBS Sports ទៅកាន់អ្នកវិភាគផ្សេងទៀតដែលមាន Thierry Henry និង Micah Richards ថា “គាត់គឺជាកីឡាករល្អបំផុតដែលខ្ញុំគិតថាយើងទាំងបីនាក់ធ្លាប់បានឃើញរូចហើយ”។

“អ្នកក៏បានឃើញកីឡាករដ៏អស្ចារ្យដែលមានពីមុនមកដូចជា Pele ហើយក៏អាចជា Johan Cruyff ពិតណាស់យើងទាំងអស់គ្នាក៏បានឃើញ Diego Maradona ផងដែរ។

“ប៉ុន្តែខ្ញុំចង់និយាយថា Lionel Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលអ្នកមិនធ្លាប់បានឃើញពីមុនមកទេ។

“នោះប្រហែលជាមិនទាន់សក្តិសមគ្រប់គ្រាន់ ពីព្រោះគេគ្រប់គ្នាគិតថា គេត្រូវតែឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។

“ខ្ញុំ​មិន​ស្រលាញ់​អ្វីទៀត​ក្រៅ​ពី​ឃើញ​អាហ្សង់ទីន​និង​ Lionel Messi ​ឈ្នះ​ពានរង្វាន់ World Cup ទៀតនោះទេ។

“ដើម្បីពង្រឹងងារ GOAT របស់គាត់ដូចដែលខ្ញុំបានឃើញ និងនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាគិតថាគាត់កីឡាករល្អបំផុតលើលោកគ្រប់ពេលវេលាពិតប្រាក៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT