Napoli ​បង្ហាញ​សាច់​ដុំ ​លត់​ក្រុម Ajax ​៦-១ ​បន្ដ​កំណត់ត្រា​ឈ្នះ​១០០​%​នៅ UCL

Napoli ​កំពុង​បង្ក​ព្យុះភ្លៀង​ខ្លាំង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដោយ​យប់មិញ​នេះ​ទៅ​លត់​ក្រុម Ajax ​ដល់​ផ្ទះ​បាន​ដល់​ទៅ ៦-១ ​ឯ​ណោះ​។

​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​នៃ​ការ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​នេះ​ដែរ ​ក្រុម Ajax ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​ទៅ​លើ​ក្រុម Napoli ​ទៅ​ហើយ​តាំង​ពី​នាទី​៩ ប៉ុន្តែ​ក៏​ត្រូវ​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ​បាន​និង​រក​គ្រាប់​បាល់​ជ័យជម្នះ​ជា​បន្ដ​បន្ទាប់​រហូត​ដល់​ទៅ​៦​គ្រាប់​វិញ​ឯ​ណោះ។ ចប់​ការ​ប្រកួត Ajax ​បរាជ័យ​យ៉ាង​អាម៉ាស​ក្នុង​ទឹ​កដី​ខ្លួន​ឯង ​ដោយ​លេង​ចាញ់​ក្រុម​ជើង​ខ្លាំង Napoli ​ក្នុង​លទ្ធផល ​៦-១។

​ការ​បន្ថែម​៣​ពិន្ទុ​នេះ​ទៀត​ដែរ ​ក្រុម​កំពូល​តារាង Serie A ​ខាង​លើ​ឈរ​នៅ​លេខ​១​ក្នុង​ពូល A ​ដោយ​លេង​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ​មាន​៩​ពិន្ទុ​ពេញ។ ​ក្រុម​លេខ​២ Liverpool ​មាន​៦​ពិន្ទុ ​ក្រុម​លេខ​៣ Ajax ​មាន​៣​ពិន្ទុ ​និង​ក្រុម Rangers ​នៅ​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT