Xavi ​៖​វា​ជា​រឿង​អយុត្ដិធម៌ ពួកគេ​លួច​ជ័យជម្នះ​យើង​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ទទួល​រង​ភាព​អយុត្ដិធម៌​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Inter Milan ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​នៅ​យប់មិញ​នេះ ​ក្រុម Barcelona ​បាន​លេង​ចាញ់​ក្រុម Inter Milan ​ក្នុង​លទ្ធផល ១-០។ ​តែ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មាន​ការ​រិះគន់​ច្រើន​ទៅ​លើ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល។ ដោយ​បាល់​ប៉ះ​ដៃ​២​ដង ​ឱ្យ​ទៅ​ខាង Inter Milan ​ម្ដង ​ហើយ​ប៉ះ​ម្ដង​ទៀត​មិន​ផ្ដល់​ឱ្យ​ទៅ​ខាង​ក្រុម Barcelona ​នោះ​ទេ។ ​កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Xavi ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ខ្លាំង ​និង​និយាយ​រិះគន់​ខ្លាំង​មែនទែន។

​អ្នក​ចាត់ការ​ដែល​ដឹក​នាំ​ក្រុម Barcelona ​លេង​ក្រៅ​ដី​៣​ប្រកួត ​ចាញ់​ទាំង​៣​ប្រកួត​នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​រូប​នេះ​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​ធុញទ្រាន់​ណាស់។ នេះ​គឺ​ជា​រឿង​អយុត្ដិធម៌​ណាស់។ អាជ្ញាកណ្ដាល​គួរ​តែ​មាន​ការ​ពន្យល់​នៅ​ចំណុច​នេះ ​ខ្ញុំ​មិន​គួរ​និយាយ​ទេ។ វា​ច្បាស់​ណាស់​បាល់​ប៉ះ​ដៃ ​ខ្ញុំ​ពិត​ជា​ខឹង​ណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT