Ancelotti៖ ខ្ញុំបានគិតអំពីការផ្លាស់ប្តូរអ្នកស៊ុតបាល់ប៉េណាល់ទីដែរ ប៉ុន្តែ Benzema…

Carlo Ancelotti បានសារភាពថាគាត់ចង់ផ្លាស់ប្តូរអ្នកស៊ុតបាល់ប៉េណាល់ទីសម្រាប់ Real Madrid នៅរដូវកាលនេះ ប៉ុន្តែបានសម្រេចចិត្តថាបន្តទុកអោយ Karim Benzema រ៉ាប់រងដដែល ដោយសារតែរដូវកាលមុន។

Benzema បានដើរតួយ៉ាងសំខាន់សម្រាប់ Real Madrid កាលពីរដូវកាលមុន ខណៈដែលពួកគេបានបន្តលើកពាន UEFA Champions League។ កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់ប៉េណាល់ទីចំនួនពីរដងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester City ដោយមួយគ្រាប់ក្នុងដី​ និងមួយគ្រាប់ទៀតនៅក្រៅដី ដើម្បីជួយពួកគេឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលពួកគេបានផ្តួលក្រុម Liverpool។

ទោះបីជាយ៉ាងណាក៏ដោយ Benzema បានខកខានបាល់ប៉េណាល់ទីកាលពីយប់ថ្ងៃអាទិត្យក្នុងលទ្ធផលស្មើ ១-១ ជាមួយ Osasuna។ ក្រុម Real Madrid បានខកខានរក ៣ពិន្ទុជាលើកដំបូងក្នុងរដូវកាលនេះ ហើយឥឡូវនេះតាមពីក្រោយក្រុម Barcelona ក្នុងតារាងលីគ ដោយមានពិន្ទុស្មើគ្នា ខុសគ្នាចំនួនគ្រាប់បាល់។

លោក Ancelotti បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការស្មើ ក៏ដូចជានិយាយអំពីការខកខានបាល់ប៉េណាល់ទី​ផងដែរថា៖

“ខ្ញុំបានគិតអំពីការផ្លាស់ប្តូរអ្នកស៊ុតបាល់ប៉េណាល់ទីដែរ ប៉ុន្តែ Karim បានស៊ុតបាល់ប៉េណាល់ទីដ៏ល្អផុតចំនួនពីរគ្រាប់កាលពីរដូវកាលមុន។ គាត់គឺជាអ្នកស៊ុតដ៏ល្អបំផុតដែលយើងមាន។ វាមិនមែនជាការប្រកួតដ៏ល្អបំផុតរបស់គាត់នោះទេ បន្ទាប់ពីរបួស”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT