កំណត់ត្រា​ឈ្នះ​រហូត​របស់ Real Madrid ​បាន​បញ្ចប់​នៅ​យប់មិញ​ហើយ​

​ក្រុម Real Madrid ​បាន​បញ្ចប់​កំណត់ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ខ្លួន​នៅ​យប់មិញ​នេះ​ហើយ ​ក្រោយ​ពី​លេង​ស្មើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ​១-១ ​នា​ពាន​រង្វាន់ La Liga​។

​ក្រុម​អធិរាជ​ស ​មាន​កំណត់ត្រា​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​លីគ​នា​រដូវ​កាល​នេះ​ដោយ​៧​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​៧​ប្រកួត។ ​តែ​ឈាន​ដល់​ប្រកួត​ទី​៨​នៅ​យប់មិញ Karim Benzema ​ដែល​ទើប​ជា​សះស្បើយ​ពី​របួស​នោះ ​ទាត់​ប៉េណាល់ទី​១​គ្រាប់​មិន​ចូល ធ្វើ​ឱ្យ​ក្រុម Real Madrid ​លេង​ស្មើ​ជាមួយ​ក្រុម Osasuna ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ។ ​នេះ​ក៏​ជា​ការ​បញ្ចប់​កំណត់ត្រា​ល្អ​ឥត​ខ្ចោះ​របស់​ពួកគេ​ផង​ដែរ។

​ក្រៅ​ពី​នោះ ​ក្រុម​របស់​លោក Carlo Acelotti ​ក៏​បាន​របូត​កៅអី​ឈរ​នៅ​កំពូល​តារាង La Liga ​ផង​ដែរ ​ក្រោយ​ពី​ពួកគេ​មាន​១៩​ពិន្ទុ​ដែរ ​ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​របស់​ក្រុម Barcelona ​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT