Barcelona ​ប្រកាស​ចំណេញ​បាន​៩៨​លាន​អឺរ៉ូ​នៅ​រដូវ​កាល​មុន​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​នា​រដូវ​កាល​មុន ​មាន​ដល់​ទៅ​៩៨​លាន​អឺរ៉ូ​ឯ​ណោះ ​ក្រោយ​ពី​ពួកគេ​អាច​ស្រោចស្រង់​ក្លឹប​ឡើង​វិញ​បាន​។

​បើ​ទោះ​ជា​មាន​វិបត្តិ​សេដ្ឋកិច្ច​កើត​ឡើង​ក្នុង​ក្លឹប​មែន ​ប៉ុន្តែ​លោក Joan Laporta ​ដែល​ជា​ប្រធាន​ក្លឹប​នៅ​តែ​អាច​ស្រោចស្រង់​ក្លឹប​បាន​វិញ ​តាម​វិធី​សាស្ត្រ​ជា​ច្រើន​របស់​លោក។ ជាក់​ស្ដែង ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បើក ​លោក​បាន​សម្រេច​ចិត្ត​កាត់​ប្រាក់​ខែ​កីឡាករ​និង​បុគ្គលិក​បន្ថែម ​ហើយ​ក៏​លក់​ភាគហ៊ុន​ផ្សាយ​តាម​ទូរទស្សន៍​ផង ​និង​លក់ភាគហ៊ុន Barca Studio ​ផង រហូត​បាន​ប្រាក់​ជា​ច្រើន​លាន​អឺរ៉ូ​ឯ​ណោះ​មក​ទិញ​កីឡាករ។ ក្លឹប​នេះ​បាន​ប្រកាស​ចំណូល​នៅ​រដូវ​កាល​មុន ​មាន​ដល់​ទៅ​៨៩០​លាន​ផោន​ឯ​ណោះ។

ស្រប​ពេល​កាត់​ចំណាយ​អស់​ទៅ ​ក្លឹប Barcelona ​ទទួល​បាន​ប្រាក់​ចំណេញ​សរុប​៩៨​លាន​អឺរ៉ូ​។ នេះ​ជា​ការ​បង្ហាញ​ពី​សញ្ញា​ល្អ​ឡើង​វិញ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ហើយ។ ​ការ​ព្យាករណ៍​នៅ​រដូវ​កាល​នេះ ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Xavi ​អាច​នឹង​បន្ដ​ចំណេញ​ថែម​ទៀត​ប្រមាណ​ជា​២៤០​លាន​ផោន​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT