Rudiger ​ថា​ខ្លួន​ចង់​លេង​កាច​ដូច Pepe ​ដែរ​នៅ Real Madrid ​

ខ្សែ​ការពារ Antonio Rudiger ​បាន​និយាយ​ថា​ខ្លួន​ចង់​ដើរ​តាម​គន្លង​របស់​កីឡាករ Pepe ​នៅ​ក្រុម Real Madrid ​ដោយ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​និង​គ្រប់​គ្នា​ខ្លាច​រអា។

​Rudiger ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ដោយ Free Transfer ​ក្រោយ​ពី​រូបគេ​អស់​កុងត្រា​នៅ​ក្រុម​តោ​ខៀវ Chelsea ​។ ​នៅ​ដើម​រដូវ​កាល​នេះ ​កីឡាករ​អាល្លឺម៉ង់​រូប​នេះ​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ដែរ ​ដោយ​ក្រុម​អធិរាជ​ស​ការពារ​បាន​ល្អ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ។ ​ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ក៏​បញ្ជាក់​ទៀត​ថា​នៅ​ក្រុម Real Madrid ​នេះ ​Idol ​របស់​គេ​គឺ Pepe ​ដែល​ជា​វីរបុរស​ក្លឹប​ម្នាក់​។

​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​៖ “Pepe ​ជា​កីឡាករ​គំរូ​ម្នាក់​របស់​ខ្ញុំ​នៅ Real Madrid ។ ​ខ្ញុំ​តែងតែ​ចង់​ធ្វើ​ឱ្យ​បាន​ដូច​គាត់​ក្នុង​នាម​ជា​ខ្សែ​ការពារ​ម្នាក់។ ​ខ្ញុំ​តែងតែ​មើល​វីដេអូ​គាត់​លេង​ជាមួយ​គូ​ប្រជែង​ជា​និច្ច ​និង​រៀន​សូត្រ​ពី​គាត់​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT