UEFA ​សម្រេច​ដក​ក្រុម​រុស្ស៊ី​ចេញ​ពី​ការ​ប្រកួត Euro 2024 ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី​ត្រូវ​បាន​ដក​ចេញ​មិន​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Euro 2024 ​នោះ​ទេ ​ក្រោយ​ពី​ប្រទេស​នេះ​បាន​ធ្វើ​សង្គ្រាម​រុកលុយ​ប្រទេស​អ៊ុយក្រែន។

​រុស្ស៊ី ​តាំង​ពី​ចូល​វាយ​លើ​អ៊ុយក្រែន​មក ឃើញ​ថា​ស្ទើរ​គ្រប់​វិស័យ​កីឡា​របស់​ខ្លួន​ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​អន្ដរ​ជាតិ​ទាំង​អស់។ ជាក់​ស្ដែង​ការ​ប្រកួត World Cup 2022 ​នេះ ​ពួកគេ​ក៏​ត្រូវ​បាន FIFA ​ដក​ឈ្មោះ​ចេញ​មិន​ឱ្យ​លេង​ផង​ដែរ។ ស្រប​ពេល​នេះ ​ក៏​មាន​ដំណឹង​ថា​ខាង UEFA ​ឯ​ណោះ​វិញ ​ក៏​បាន​ដក​រុស្ស៊ី​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ Euro 2024 ​ថែម​ទៀត។ ​តែ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​វិញ ​គឺ​ប្រទេស​បេឡារ៉ូស​មិន​ត្រូវ​បាន​ដក​ចេញ​នោះ​ទេ ពោល​គឺ​ពួកគេ​អាច​លេង​បាន​ធម្មតា។

​សូម​បញ្ជាក់​ដែរ​ថា UEFA ​បាន​ផ្អាក​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​ទាំង​អស់​នៅ​អឺរ៉ុប ​ហើយ​សូម្បី​តែ​ក្លឹប​វិញ​ក៏​មិន​អាច​ចូល​លេង​ពាន​ដូចជា UEFA Champions League , Europa League ​ឬ Europa Conference League ​បាន​ផង​ដែរ​នា​រដូវ​កាល​នេះ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT