Kevin de Bruyne៖ Jack Grealish ត្រូវបានគេរិះគន់ដោយអយុត្តិធម៌ ដោយសារតែគាត់ជាជនជាតិអង់គ្លេស

ក្នុងអំឡុងពេលរបស់គាត់ជាមួយ Aston Villa កីឡាករ Grealish តែងតែលេចធ្លោរជាងគេ ហើយជាតារាប្រចាំក្លឹប។ ជាលទ្ធផល គាត់ត្រូវបានជ្រើសរើសដោយអ្នកចាត់ការសញ្ជាតិអង់គ្លេស Gareth Southgate ជាផ្នែកមួយនៃក្រុមសម្រាប់ Euro ២០២០។

Grealish បានរីកចម្រើនខ្លាំងឡើងៗអំឡុងពេលការប្រកួត ហើយបានកំណត់ត្រាផ្ទេររបស់ក្លឹបទៅ Manchester City ក្នុងតម្លៃ ១០០ លានផោន។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីគាត់ផ្លាស់ទៅកីឡដ្ឋាន Etihad មកទល់ពេលនេះ Grealish បានបរាជ័យក្នុងការបង្ហាញទម្រង់ដែលគាត់បានបង្ហាញនៅ Villa Park។

ដោយសារតែការចាប់ផ្តើមជីវិតរបស់គាត់មិនសូវល្អក្នុងនាមជាកីឡាកររបស់ City មានការចាប់អារម្មណ៍ជាច្រើនទៅលើគ្រប់សកម្មភាពរបស់ Grealish។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានរិះគន់យ៉ាងខ្លាំងក្នុងអំឡុងពេលរដូវក្តៅ បន្ទាប់ពីវីដេអូរបស់គាត់កំពុងរីករាយជាមួយពេលវេលាខ្លួនអំឡុងពេលវិស្សមកាលនៅ Las Vegas និង Ibiza ដែលបានផ្សព្វផ្សាយចេញទៅក្រៅ។

មិត្តរួមក្រុមរបស់ Grealish គឺ De Bruyne ឥឡូវនេះបានការពារកីឡាករវ័យ ២៧ ឆ្នាំរូបនេះ។

គាត់បាននិយាយតាម Daily Mail ថា “វាមិនមែននិយាយតែពីបាល់ទាត់ទេ។ លើស​ពី​បាល់ទាត់ទៅទៀត។ ការ​ផ្តោត​សំខាន់​របស់ពួកគេលើសពីនេះទៅទៀត (កីឡាករ​អង់គ្លេស)។

“ខ្ញុំយល់ថាដោយសារតែពួកគេជាកីឡាករអង់គ្លេស ហើយមនុស្សមានការចាប់អារម្មណ៍ខ្លាំងទៅលើអ្វីដែលកំពុងកើតឡើង។ ខ្ញុំ​មាន​អារម្មណ៍ថាមិនសូប​ដូច​កីឡាករ​បរទេសទេ​ ឧទាហរណ៍​ប្រសិន​បើ​អ្នក​ចេញដើរលេង​ពេល​យប់ យើង​ពិត​ជា​មិន​ត្រូវ​បាន​គេ​ពិនិត្យ​យកចិត្តទុកដាក់ញឹកញាប់បែប​នោះ​ទេ”។

De Bruyne បានបន្តទៀតថា “នៅពេលនេះ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើកីឡាករអង់គ្លេសម្នាក់ចេញដើរលេងនៅខាងក្រៅ វាតែងតែនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅគ្រប់ទីកន្លែង។ ខ្ញុំ​គិត​ថា​មនុស្ស​កំពុង​យក​វា​ទៅផ្សព្វផ្សាយ។

“អ្វីដែលគាត់ធ្វើក្នុងជីវិតឯកជនរបស់គាត់ គាត់ធ្វើ គ្មាននរណាម្នាក់គួរខ្វល់ទេ ប៉ុន្តែពួកគេខ្វល់”។

កីឡាករសញ្ជាតិបែលហ្ស៊ិកបានដាស់តឿនអ្នកគាំទ្រឱ្យ “អត់ធ្មត់” ជាមួយ Grealish ដោយបញ្ជាក់ថាគាត់មិនព្រួយបារម្ភពេកចំពោះការប្រឹងប្រែងរបស់ Grealish នាពេលថ្មីៗនេះរបស់គាត់នោះទេ៕

ប្រភព៖ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT