ក្រុម Liverpool ត្រូវតតាំងជាមួយក្រុម Red Star Belgrade ក្នុងវគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League នៅរាត្រីនេះ។
ក្រោយពីស៊ីក្រុមHuddersfield បានត្រឹមតែ១- ០ ក្នុងលីគរួចមក ពេលនេះហង្សក្រហម ត្រូវបំពេញភារកិច្ចនៅពានរង្វាន់ Champions League វិញម្ដង។ ដោយពួកគេនឹងត្រូវលេងទល់ក្រុមមិនសូវខ្លាំង Red Star Belgrade ដើម្បីយក៣ពិន្ទុបន្ថែមឡើងឈរកំពូលតារាង។ ទន្ទឹមគ្នានេះដែរ លោក Klopp ក៏បានព្រមានដល់កូនក្រុមរបស់ខ្លួនជាស្រេចហើយដែរ មិនអាចមើលស្រាលដៃគូប្រកួតបានឡើយនៅរាត្រីនេះ។
“ខ្ញុំតែងតែរំលឹកដល់ឆ្នាំមុន ដែលយើងបណ្ដោយឱ្យគេស៊ុតចូលច្រើន។ ហើយឆ្នាំនេះ ខ្ញុំក៏នៅតែគិតដដែល ព្រោះយើងមិនគួរបង្កកំហុសដដែលនេះទេ។ យើងត្រូវតែប្រឹងប្រែងទាំងអស់គ្នា ដើម្បីយកជ័យជម្នះក្នុងប្រកួតនេះ យើងមិនអាចមើលស្រាលដៃគូបានឡើយ។ យើងយើងត្រូវតែយក៣ពិន្ទុឱ្យបាន។ យើងត្រូវតែប្រយុទ្ធឱ្យដល់ទីបំផុត”។ សម្ដីលោក Klopp ៕ប្រភពDailyMail