Lionel Messi អោយយន្តហោះតម្លៃ១២លានផោនរបស់ខ្លួនទៅ Luis Suarez ខ្ចី ដើម្បីហោះទៅ…

Luis Suarez បានបញ្ចប់រួចរាល់នូវការផ្ទេរទៅកាន់ក្លឹបដំបូងរបស់គាត់ Nacional ក្នុងប្រទេសអ៊ុយរូហ្គាយ ហើយក៏ថ្លែងអំណរគុណពីមិត្តល្អបំផុតរបស់គាត់គឺ Lionel Messi​ ដែលបានអោយគាត់ខ្ចីយន្តហោះឯកជនរបស់ខ្លួនតម្លៃ១២លានផោន ជិះទៅស្រុកកំណើតជាមួយគ្រួសារ។

ម្ចាស់ Ballon d’Or ៧សម័យកាល ក៏បានធ្វើបទបង្ហាញក្នុងពេលបង្ហាញខ្លួនជាផ្លូវការរបស់ Suarez ទៅកាន់អ្នកគាំទ្រនៅឯកីឡដ្ឋាន Gran Parque Central របស់ Nacional ប៉ុន្មានម៉ោងបន្ទាប់ពី Suarez ចុះដល់ដី។

ជាផ្នែកមួយនៃវីដេអូដែលដាក់បញ្ចូលគ្នាដោយ Nacional និងចាក់បញ្ចាំងក្នុងអំឡុងពេលជប់លៀងរយៈពេល ៣ម៉ោងដែលរៀបចំឡើងដើម្បីស្វាគមន៍ Suarez ត្រឡប់មកវិញ Messi បានបញ្ជាក់ថាគាត់នឹងតាមដានការរីកចម្រើនរបស់ក្លឹប Nacional ពីទីក្រុងប៉ារីស។

Messi និយាយប្រកបដោយក្តីស្រលាញ់ថា “ខ្ញុំចង់ផ្ញើការឱបដ៏ពិសេសមួយពីចម្ងាយ ហើយសូមជូនពរអ្នកឱ្យមានសំណាងល្អចំពោះដំកាលថ្មីមួយនេះនៃអាជីព”។

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT