Jadon Sancho បានក្លាយជាកីឡាករកើតឆ្នាំ២០០០ ដំបូងគេ ដែលបានជាប់ជម្រើសជាតិអង់គ្លេស ក្រោយពីលេងបានយ៉ាងល្អឥតខ្ចោះនៅក្រុម Borussia Dortmund។
Jadon Sancho ថ្នាលយុវជនរបស់ Watford និង Man City បានឱកាសចូលលេងឱ្យជម្រើសជាតិអង់គ្លេសជាលើកដំបូងហើយ ក្រោយពីបង្ហាញសមត្ថភាពយ៉ាងល្អនៅក្លឹងអាជីព Dortmund ។ កីឡាករវ័យ១៨ឆ្នាំនេះ បានចូលលេងឱ្យក្រុម Dortmund ពេញជើងនៅរដូវកាលនេះ ហើយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម ដោយតែងតែបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលជានិច្ច។
ហេតុដូច្នេះហើយបានជាលោក Gareth Southgate កោះហៅរួបគេឱ្យចូលក្រុម ដើម្បីត្រៀមខ្លួនលេងពាន UEFA Nation League ជាមួយក្រុមអេស្ប៉ាញនៅពេលខាងមុខនេះ។ ខ្សែប្រយុទ្ធស្លាបខាងលើ បានជាប់ឈ្មោះជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានច្រើនជាងគេនៅលីគធំៗទាំង៥ក្នុងតំបន់អឺរ៉ុបគិតត្រឹមសប្ដាហ៍។ ដោយរូបគេ ធ្វើបាន៥គ្រាប់មកហើយ៕ប្រភពDailyMail