ក្លឹប Arsenal បានចូលខ្លួនប្រជែងនឹងបណ្តាក្លឹបជាច្រើនផ្សេងទៀត ជុំវិញការចង់បានខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Inter Milan នោះគឺកីឡាករអាហ្សង់ទីន Lautaro Martinez។ នេះបើតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
យ៉ាងណាយើងបានដឹងស្រាប់ហើយកន្លងមកភាគីក្លឹបអាណាព្យាបាលក៏បានដាក់តម្លៃកំហិត យ៉ាងហោច ៧០ លានអឺរ៉ូ ទើបព្រមអនុញ្ញាតឲ្យ Martinez ចេញទៅ។ ឥឡូវយើងមិនច្បាស់ថា Arsenal ចូលមកចរចាសារនេះ បានដាក់សំណើបែបណាទេ តែត្រឹមដឹងថាពួកគេនឹងត្រូវប្រជែងជាមួយក្លឹបយក្សដូចជា Atletico Madrid ដែលកំពុងចង់បានកីឡាករខាងលើដូចគ្នា។
កីឡាករវ័យ ២៤ ឆ្នាំ ខាងលើ សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៦ ឯណោះ ហេតុនេះទើបក្លឹបអាចដាក់តម្លៃខ្លួនរាងកល់បែបហ្នឹង។ និយាយអំពីសមត្ថភាពរបស់គេ គឺមិនណយឡើយ ជាក់ស្តែងរដូវកាលនេះ គេរកបាន ១៦ គ្រាប់និង Assist ២ លើកនៅការបង្ហាញខ្លួន ៣៩ ប្រកួត។ ទៅពេលបន្ទាប់ យើងនឹងរង់ចាំអ៊ុតមើលចម្លើយពីក្លឹបអ៊ីតាលីវិញម្តង ថាព្រមប្រគល់ Martinez ឲ្យក្លឹបអង់គ្លេសឬបែបណាទៀត?
ប្រភព៖ The Mirror