អតីតកីឡាកររបស់ Liverpool លោក Don Hutchison បានបង្ហាញការជឿជាក់ថា Lionel Messi ប្រាកដជានឹងគិតគូរការផ្ទេរត្រលប់ទៅក្លឹបចាស់ Barcelona វិញ បើទោះបីជាទទួលបានប្រាក់ពលកម្មទាប ត្រឹមតែ ១០ ផោនឬជាង ១៣ ដុល្លារ/សប្តាហ៍ក៏ដោយ។ នេះខុសរាប់មុឺនដង ធៀបនឹងថ្លៃពលកម្មច្រើនជាងកន្លះលានដុល្លារ/សប្តាហ៍ ជាមួយក្លឹបបច្ចុប្បន្ន PSG តែគ្រាន់ថាមិនទទួលបានជោគជ័យ។
បុរសវ័យ ៣៤ ឆ្នាំ ពេលនៅ Barcelona ទោះក្រុមចាញ់ឈ្នះ ក៏ឃើញថា ផ្លែផ្កាលើទីលានបង្ហាញមកល្អ ខុសពីជាមួយ PSG គេហាក់មិនទាន់សម្របខ្លួន បង្កើតផលជាដុំកំភួនណាមួយទាល់តែសោះ។ លើសពីនេះ ពេលចុងក្រោយក៏ថែមទាំងទទួលបានការរិះគន់ ពីសំណាក់អ្នកគាំទ្ររបស់ក្លឹបផ្ទាល់ថែមទៀតផង។
ប្រាប់ទៅ AS លោក Hutchison និយាយ៖ “ខ្ញុំធ្លាប់ស្តាប់ Aubameyang និយាយ ពេលគេចុះហត្ថលេខាឲ្យ Barcelona ថាគេបានលះបង់ប្រាក់ពលកម្មដ៏ច្រើននៅ Arsenal ដើម្បីតែមកលេងឲ្យ Barcelona ព្រោះវាជាឱកាសតែមួយលើកគត់ក្នុងជីវិតរបស់គេ”។
លោកបន្ត៖ “ខ្ញុំជឿថា Messi ក៏នឹងគិតបែបហ្នឹងដូចគ្នា ទោះបីគេត្រូវទទួលបានតែ ១០ ផោន/សប្តាហ៍ ឲ្យតែបានមកចូលរួមនៅ Barcelona ជាក្លឹបដែលគេរីករាយនឹងលេង ជាកន្លែងដែលអ្នកគាំទ្រគោរពស្រលាញ់គេ ខ្ញុំជឿថាគេនឹងគិតគូរវិលមកទីនេះវិញ”៕
ប្រភព៖ AS