អ្នកស្នេហាវិស័យបាល់ទាត់ ប្រាកដជាដឹងច្បាស់ហើយ ថាជាទូទៅរៀងរាល់ឆ្នាំ គឺកំឡុងខែមិនា-មេសា ជាពេលវេលាដែលមានការប្រកួតមមាញឹកខ្លាំង ជាពិសេសសម្រាប់ក្រុមកំពូល ដែលត្រូវលេងនៅពានរង្វាន់ខ្នាតយក្ស។ ហើយបើថាកីឡាករនោះ ជាប់ភារកិច្ចនៅជម្រើសជាតិផង នោះគឺមួយខែពេញ សឹងតែគ្មានពេលសម្រាកឡើយ។
ងាកមក Cristiano Ronaldo គឺបានឈានចូលមកដល់ពេលវេលាដ៏មមាញឹកនេះហើយ ពោលទាំងការលេងឲ្យក្លឹប Manchester United និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ នៅចន្លោះពេល ១៨ ថ្ងៃ បុរសវ័យ ៣៧ ឆ្នាំ នឹងត្រូវតតាំងការប្រកួតសំខាន់ដល់ទៅ ៤ លើក ហើយជឿថាក្រុមនឹងត្រូវការវត្តមានរបស់គេជាចាំបាច់៖
៤) Man City ទល់ Man Utd
នៅចុងសប្តាហ៍នេះ ជំនួបពិសេសនៅថ្ងៃអាទិត្យ ឬ Super Sunday នឹងមានផ្សាយផ្ទាល់លើទំព័រ CTS Sports នាវេលាម៉ោង ១១:៣០ នាទីយប់ ជាការប៉ះគ្នារវាងក្លឹបរួមទីក្រុង Manchester។ លើកចុងក្រោយ ដែល CR7 លេងទល់ក្រុមមេឃខៀវ គឺកាលពីខែវិច្ឆិកា ឆ្នាំទៅ នៅឯទឹកដី Old Trafford ដែលក្រុមចាញ់ ០-២។
៣) Man Utd ទល់ Tottenham Hotspur
រំលងទៅចុងសប្តាហ៍បន្ទាប់ នៅថ្ងៃអាទិត្យ ដដែល វេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៣ មិនា ក្លឹបដឹកនាំដោយលោក Ralf Rangnick នឹងត្រូវកំណត់បើកកីឡដ្ឋានស្វាគមន៍ក្រុមលោក Antonio Conte។
កាលពីជើងទី ១ លេងនៅកីឡដ្ឋាន ក្នុងទីក្រុងឡុង United បានយកឈ្នះ ៣-០ ដោយ Ronaldo រកបាន ១ គ្រាប់និង Assist ១ ក្រោយឈរជើងលើទីលាន បាន ៧១ នាទី។
២) Man Utd ទល់ Atletico Madrid
កាលពីជើងទី ១ ចុងខែកុម្ភៈ ក្លឹបទាំងពីរលេងស្មើ ១-១ ហើយមកដល់ជើងទី ២ នៅដី Old Trafford គឺ Man Utd ទាមទារលទ្ធផលយកឈ្នះ ១ គ្រាប់ជាចាំបាច់ ដើម្បីឡើងទៅកាន់វគ្គបន្ត។ គេកំពុងរង់ចាំមើល ថាតើ CR7 អាចបង្កើតផ្លែផ្កាជោគជ័យបានដែរឬយ៉ាងណា នៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី ១៦ មិនា ស្របពេលដែលគ្រាប់បាល់ចុងក្រោយ ទល់ក្លឹបចាត់ការដោយគ្រូអាហ្សង់ទីន Simeone គឺគ្រាឈរជើងឲ្យ Juventus រកបាន Hat-trick កាលពីឆ្នាំ ២០១៩។
១) ព័រទុយហ្គាល់ ទល់ ទួរគី
តាមថា Ronaldo ត្រូវចូលរួមការប្រកួតទល់ Liverpool មុនទៅលេងឲ្យជម្រើសជាតិ ៤ ថ្ងៃ តែការប្រកួតត្រូវលើកពេល ក្រោយក្រុមលោក Jurgen Klopp ជាប់ភារកិច្ចត្រូវទៅលេងនៅ FA Cup។
ងាកមកការលេងឲ្យជម្រើសជាតិឯណេះ សម្រាប់ CR7 ក៏សំខាន់ដែរ បើចាញ់ គឺនឹងបាត់បង់ឱកាសទៅលេងនៅ World Cup ហើយបើឈ្នះ គឺត្រូវរង់ចាំអុតមើលគូប្រជែងត្រូវជួបគ្នាចុងក្រោយមួយទៀត រវាងម៉ាសេដូនី ឬអ៊ីតាលី។ សម្រាប់កាលបរិច្ឆេទរវាងព័រទុយហ្គាល់-ទួរគី នឹងមានផ្សាយផ្ទាល់លើទំព័រ CTS Sports នាវេលាម៉ោង ០២:៤៥ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៥ មិនា៕
займ на карту мгновенно круглосуточно без отказа без процентов без паспорта
ប្រភព៖ បរទេស