ក្រុមអធិរាជស Real Madrid កាន់តែឈរនៅកំពូលតារាងដាច់ក្រុមលេខ២បន្ថែមទៀតហើយ ក្រោយពីពួកគេយកឈ្នះលើក្រុម Rayo Vallecano លទ្ធផល ១-០។
ក្នុងការប្រកួតនេះដែរ Karim Benzema ជាអ្នករកគ្រាប់បាល់បាននៅចុងតង់ទី២ទៅហើយ។ ស្របពេល៣ពិន្ទុពីក្រុម Rayo Vallecano នេះក៏សំខាន់ណាស់ដែរសម្រាប់ក្រុមរបស់លោក Carlo Ancelotti ដែលកំពុងឈរនៅកំពូលតារាង La Liga ស្រាប់។ នៅពេលនេះ ពួកគេមាន៦០ពិន្ទុទៅហើយ ឆ្លងកាត់២៦ប្រកួតមកនេះ ខណៈដែលក្រុមលេខ២ Sevilla វិញ មាន៥១ពិន្ទុ លេង២៥ប្រកួត។
ក្រុម Real Madrid នៅសល់គូប្រជែងសំខាន់ Sevilla នេះមួយប៉ុណ្ណោះសម្រាប់ដណ្ដើមពានរង្វាន់ La Liga នេះរដូវកាលនេះ។ ខណៈដែលក្រុមដទៃទៀតដូចជា Atletico Madrid និង FC Barcelona ជាដើមនោះ នៅឆ្ងាយពីកំពូលតារាងណាស់ទៅហើយ៕ប្រភព Dailymail