លោក Carlo Ancelotti បានចាត់ទុកខ្សែប្រយុទ្ធ Kylian Mbappe ជាខ្សែប្រយុទ្ធល្អជាងគេបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ក្រោយឃើញលេងទល់ក្រុម Real Madrid ។
Mbappe ជាអ្នករកគ្រាប់បាល់បាន១គ្រាប់ជួយក្រុម PSG យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ បើទោះជាកីឡាករ Messi ខកខានឱកាសទាត់ប៉េណាល់ទីមិនចូលក៏ដោយ។ ការទទួលបានជ័យជម្នះនៅជើងទី១នេះដែរ ក៏បានធ្វើឱ្យក្រុមអ្នកមានបារាំងមានកម្លាំងចិត្តទ្វេរដងសម្រាប់ការប្រកួតនៅជើងទី២ទឹកដីអេស្ប៉ាញវិញដែរ នាពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនេះ។
ដោយឡែកក្រោយចប់ការប្រកួតខាងលើទៅ លោក Ancelotti ដែលកំពុងចង់បាន Mbappe មករួមក្រុម Real Madrid នៅរដូវកាលក្រោយផងនោះ បាននិយាយថា៖ “Mbappe ជាកីឡាករបាល់ទាត់ល្អបំផុតនៅអឺរ៉ុប។ គាត់ជាកីឡាករមិនងាយបញ្ឈប់បាននោះទេ បើទោះជាខ្សែការពាររបស់យើងធ្វើបានល្អហើយក៏ដោយ។ គាត់តែងតែរកឱកាសថ្មីៗជានិច្ចដើម្បីរកគ្រាប់បាល់”៕ ប្រភព៖ DailyMail