លោក Jurgen Klopp បានអះអាងថាសមាជិកក្រុម Liverpool នាពេលបច្ចុប្បន្ននេះ គឺជាសមាជិកក្រុមដែលខ្លាំងបំផុតតាំងពីលោកមកដឹកនាំក្រុមនៅទឹកដី Anfield ហើយ។
Sadio Mane បានត្រលប់មកពីជម្រើសជាតិវិញហើយ តែមិនទាន់អាចលេងបានភ្លាមទេក្នុងការប្រកួតទល់ក្រុម Leicester City យប់នេះ។ ខណៈដែល Jordan Henderson វិញ មានបញ្ហាបន្ដិចបន្ដួចប៉ុណ្ណោះ។ ដូច្នេះមានន័យថានៅពេលនេះ ក្រុមរបស់លោក Klopp មិនមានបញ្ហាកីឡាករអ្វីនោះទេ ពោលគឺត្រៀមជាស្រេចតែម្ដង ក្នុងការប្រកួតញឹកគ្នាក្នុងរយៈពេល៦សប្ដាហ៍ខាងមុខ ដែលមានដល់ទៅ១២ប្រកួតឯណោះ។
ជាមួយគ្នានេះដែរ លោក Klopp ដែលជាអ្នកចាត់ការក្រុមបាននិយាយថានាពេលបច្ចុប្បន្ននេះ Liverpool កំពុងមានសមាជិកក្រុមដែលខ្លាំងបំផុតហើយ តាំងពីលោកមកដឹកនាំក្រុម។ តែយ៉ាងណា ការឈ្នះពានរង្វាន់ ឬអត់ គឺមិនទាន់ច្បាស់នៅឡើយទេ។ អ្វីដែលសំខាន់ សមាជិកក្រុមទាំងអស់ត្រៀមជាស្រេចហើយសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ៕ ប្រភព៖ DailyMail