ក្លឹប Leicester City បានបរាជ័យក្រោមលទ្ធផល ២-៣ ទល់នឹង Tottenham Hotspur ដែលប្រកួតមួយនេះ ពិតជាជក់ចិត្តខ្លាំង ជាពិសេសគឺនៅតង់ទី ២ ដែលកើតមានលទ្ធផលមិនគួរឲ្យជឿ។ ដើមឡើយក្រុមម្ចាស់ផ្ទះបើកការនាំមុខមុន ដោយកីឡាករ Patson Daka នៅនាទី ២៤ មុនពេល Harry Kane ស៊ុតឲ្យក្រុមភ្ញៀវតាមស្មើនៅនាទី ៣៨។
ចូលដល់ទី ២ James Maddison រកបានគ្រាប់បាល់នាំមុខសារជាថ្មី ឲ្យ Leicester នៅនាទី ៧៦ តែមានឯណាកីឡាករទើបប្តូរចូល Steven Bergwijn បានបង្កើតរឿងភ្ញាក់ផ្អើល ដោយរកបានគ្រាប់បាល់តាមស្មើមកវិញ នៅនាទី ៩១ និង ១៤ វិនាទី ហើយបន្តដល់នាទី ៩៤ និង ៥២ វិនាទីកីឡាករដដែលក៏បន្ថែមមួយគ្រាប់ទៀត ជួយឲ្យ Spurs ក្លាយជាក្រុមយកបាន ៣ ពិន្ទុទៅវិញ។
នេះបានគាស់កំណត់ត្រា របស់ Man City ដែលពួកគេធ្លាប់ធ្វើបាន កាលពីខែឧសភា ឆ្នាំ ២០១២ សារនោះ យកឈ្នះចុងម៉ោងនៅលទ្ធផល ៣-២ ទៅលើ QPR នៅនាទី ៩១ និង ១៤ វិនាទីទៅហើយ។ អ៊ីចឹងកំណត់ត្រាថ្មីរបស់ Spurs នៅ Premier League គឺជាគ្រាប់បាល់ជ័យជម្នះចុងម៉ោង នៅនាទីយូរជាងគេបង្អស់ គឺ ៩៤ និង ៥២ វិនាទី៕
ប្រភព៖ Opta