នៅវេលាម៉ោង ០៣:០០ នាទីទាបភ្លឺ ក្លឹបតោខៀវ Chelsea នឹងត្រូវតតាំងក្លឹបសេះបង្កង់ Juventus ដែលជាប្រកួតជុំទី ៥ នៅវគ្គចែកពូល ក្របខ័ណ្ឌ UEFA Champions League មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
សម្រាប់ក្រុមតោខៀវ អាចថាមានសមាសភាពកីឡាករច្រើនកំពុងជួបបញ្ហារបួស ហើយខ្លះក៏ទើបតែជាសះស្បើយ តែមិនទាន់ត្រៀមខ្លួនរួចរាល់ ១០០ ភាគរយនៅឡើយ។ ជាក់ស្តែងដូចករណី Romelu Lukaku សម្រាប់យប់នេះ បើមានឈ្មោះ ក៏អាចជានឹងលេងបម្រុងដែរ។ នេះបើតាមការបញ្ជាក់ដោយផ្ទាល់ពីអ្នកចាត់ការលោក Thomas Tuchel។
គ្រូសញ្ជាតិអាល្លឺម៉ង់និយាយថា៖ “អត់ទាន់ច្បាស់ទេ ដោយម្សិលមិញ Lukaku គេស្ថិតក្នុងក្រុមហ្វឹកហាត់ ហើយមើលទៅដូចអត់អីទេ តែយើងនឹងរង់ចាំមើលបន្តទៀត ដោយក្រុមអាចជ្រើសរើសឈ្មោះកីឡាករ ២០ រូប ដូច្នេះហើយគេប្រហែលជាអាចស្ថិតនៅការលេងនាទីចុងក្រោយ”។ គួរបញ្ជាក់ថាកាលពីជើងទី ១ លេងនៅដីអ៊ីតាលី គូនេះគឺ Juventus បានយកឈ្នះ ១-០ មកលើ Chelsea៕
ប្រភព៖ Sportsmole