ខ្សែប្រយុទ្ធ Sergio Aguero នឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ដោយសារតែបញ្ហាបេះដូងរបស់គេ មិនបានល្អប្រសើរសោះឡើយ។
កីឡាករអាហ្សង់ទីន បានចូលរួមជាមួយក្រុម Barcelona ដោយ Free Transfer ក្រោយអស់កុងត្រាជាមួយក្រុម Manchester City ទៅ។ តែការមកលេងនៅអេស្ប៉ាញនេះ មិនបានធ្វើឱ្យ Aguero ល្អប្រសើរនោះទេ ដោយរូបគេមកដល់មានបញ្ហារបួសជាប់រហូត។ ក្រោយជាពីរបួស ចូលលេងបានបន្ដិចក៏ស្រាប់តែមានអាការៈពិបាកដកដង្ហើម និងត្រូវនាំយកទៅមន្ទីរពេទ្យភ្លាម។
ក្រោយពីពិនិត្យល្អិតល្អន់ទៅ Aguero មានបញ្ហាបេះដូងដែលត្រូវការសម្រាកព្យាបាលយូរ។ ដោយសារតែមើលឃើញពីភាពមិនល្អប្រសើរនេះហើយ ទើបបានជារូបគេមានបំណងចង់ចូលនិវត្តន៍ពីវិស័យបាល់ទាត់នេះតែម្ដង៕
ប្រភព៖ Marca