ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុមតោខៀវ Chelsea ក្នុងលទ្ធផល១-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
សម្រាប់ការប្រកួតខាងលើនេះមានគ្រាប់បាល់នៅតង់ទី១ ដោយ Chelsea រកបាននៅនាទី២២ដោយ Kai Havertz ស្របពេលក្រុម Liverpool វិញរកបានដោយ Mohamed Salah ដោយបាល់ប៉េណាល់ទី ក្រោយពីកីឡាករ James បង្កកំហុសនៅតំបន់គ្រោះថ្នាក់រហូតបានកាតក្រហម។
ឈានចូលដល់តង់ទី២វិញ Chelsea នៅសល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រុមរបស់លោក Thomas Tuchel នេះនៅតែអាចធ្វើបានល្អបិទមិនឱ្យក្រុមរបស់លោក Klopp វាយបកយកឈ្នះបានឡើយ។ ដោយចប់ការប្រកួត ពួកគេស្មើគ្នាក្នុងលទ្ធផល ១-១ ចែកគ្នាម្នាក់១ពិន្ទុសម្រាប់សប្ដាហ៍ទី៣នៃក្របខណ្ឌកំពូលអង់គ្លេសនេះ៕
ប្រភព៖ DailyMail