ក្លឹប Aston Villa តាមដំណឹងគឺកាន់តែកៀកជិតលើការលក់ចេញ Jack Grealish ទៅឲ្យក្លឹប Manchester City ហើយ ដោយទំនងជាផ្ទេរនៅតម្លៃខ្លួន ១០០ លានផោន មុនទីផ្សារដោះដូររដូវក្តៅបិទទ្វារនាថ្ងៃទី ៣១ សីហា។
បើទោះបីជាពេលនេះ កីឡាករអង់គ្លេសនៅបង្ហាញខ្លួនក្នុងការហ្វឹកហាត់ឲ្យក្លឹបអាណាព្យាបាល តែអ្នកគាំទ្រនៅតែបង្ហាញការព្រួយបារម្ភ ថាអាចនឹងបាត់បង់តារាឆ្នើមប្រចាំក្លឹបនៅពេលដ៏ខ្លីខាងមុខ។
តាមរយៈវីដេអូមួយដែលគេចែកចាយលើ TikTok ពិតជាធ្វើឲ្យយើងរំជួលចិត្ត ដោយខ្លះនិយាយថា៖ “Grealish តើអ្នកដឹងទេ ថាពួកយើងស្រលាញ់អ្នកប៉ុណ្ណា”។ ខ្លះទៀតថា៖ “City ជាក្លឹបតូចតាចទេកុំទៅអី ពួកគេនឹងបំផ្លាញអាជីពរបស់អ្នក” ហើយក៏លាយឡំនឹងពាក្យខ្លះទៀតដែលស្រែកចង់ឲ្យ Grealish បន្តនៅ និងចុះហត្ថលេខាកុងត្រាថ្មី។
https://twitter.com/i/status/1422256353071017986
ជាការឆ្លើយតបមកវិញ បុរសវ័យ ២៥ ឆ្នាំ បានត្រឹមតែញញឹម និងមិនបាននិយាយអ្វីនោះទេ ពោលគឺច្រានចោលសុំមិនឆ្លើយតបទាក់ទិននឹងដំណឹងការផ្ទេរទៅ City។ តាមពិតទៅបើតាមដឹង Villa ក៏ចង់រក្សាទុក Grealish ខ្លាំងណាស់ ហើយព្រមទាំងបន្ថែមថ្លៃពលកម្មឲ្យគេជាមួយកុងត្រាថ្មីទៀតផង តែគ្រប់យ៉ាងស៊ីសងលើការសម្រេចរបស់ម្ចាស់អាវលេខ ៧ ខាងលើតែម្នាក់ប៉ុណ្ណោះ៕
ប្រភព៖ GiveMeSport