ខ្សែប្រយុទ្ធ Lionel Messi កាន់តែកៀកក្នុងការបន្ដកុងត្រាថ្មីជាមួយក្រុម FC Barcelona មែនទែនហើយ ដោយលើកនេះមានរហូតដល់៥ឆ្នាំ ប៉ុន្តែបន្ថយប្រាក់ឈ្នួលដល់៥០%។
Messi ស្ថិតក្នុង Free Agent តាំងពីផុតកុងត្រានៅថ្ងៃទី៣០ខែមុនមក។ មានក្លឹបជាច្រើនចង់បានរូបគេដែរ ប៉ុន្តែទំនងជាមិនអាចសម្រេចបានឡើយ ព្រោះមិនអាចប្រជែងជាមួយ Barcelona ដែលជាក្លឹបបាននោះទេ។ ខណៈដែលក្រុមការងាររបស់ក្រុមអ្នកមានបុណ្យក៏ទាក់ទងជាប់ជាមួយខ្សែប្រយុទ្ធអាហ្សង់ទីននេះដែរ។
រហូតដល់ចប់ Copa America នេះ ទើបទទួលបានផ្លែផ្កាឡើង។ ដោយភាគីទាំងសងខាងសម្រេចបាននូវកុងត្រាថ្មីរហូតដល់ទៅ៥ឆ្នាំឯណោះ និងព្រមកាត់ប្រាក់ឈ្នួលដល់ទៅ៥០%ផងដែរ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ការបង្ហាញលម្អិតកុងត្រាថ្មីនឹងប្រកាសជាផ្លូវការហើយ៕ប្រភព Skysports