ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានបរាជ័យក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ ក្នុងលទ្ធផល ៤-២ សម្រាប់ការប្រកួតជម្រុះតាមពូល ពានរង្វាន់ Euro 2020 យប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ Cristiano Ronaldo រកបាន១គ្រាប់នាំមុខអាល្លឺម៉ង់នៅនាទី១៥ ប៉ុន្តែមុនចប់តង់ទី១នេះ Ruben Dias នៅនាទី៣៥ និង Guereiro នាទី៣៩ បានធ្វើឱ្យចូលទីខ្លួនឯង។ នេះនាំឱ្យអាល្លឺម៉ង់ នាំមុខលើព័រទុយហ្គាល់ ២-១ វិញនៅចប់តង់ទី១។ ឈានដល់តង់ទី២ នាទី៥១ Havertz ក៏រកបាន១គ្រាប់ថែមទៀត មុនពេល Gosens ថែមគ្រាប់ទី៤បាននៅនាទី៦០។
ខ្សែប្រយុទ្ធ Diogo Jota ដែលបញ្ជូនបាល់ឱ្យ Ronaldo រកបាន១គ្រាប់នៅនាទី១៥នោះ ក៏រកបានគ្រាប់ទី២ឱ្យព័រទុយហ្គាល់ផងដែរ នៅនាទី៦៧។ ចប់ការប្រកួត ក្រុមព័រទុយហ្គាល់ បានបរាជ័យក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ ៤-២ សម្រាប់ការប្រកួតទី២ក្នុងពូល F នេះ៕
ប្រភព៖ DailyMail