ក្រុមហង្សក្រហម Liverpool បានដាក់គោលដៅយកកីឡាករ Youri Tielemans របស់ក្រុម Leicester City មករួមក្រុម បន្ទាប់ពីការចាកចេញរបស់ Gini Wijnaldum។
,
Wijnaldum អស់កុងត្រានៅត្រឹមចប់រដូវកាលនេះ ហើយរូបគេក៏មិនបានបន្ដកុងត្រាថ្មីអ្វីទៀតដែរ។ ដោយមានដំណឹងថានឹងទៅចូលរួមជាមួយក្រុម FC Barcelona ឯណោះ។ បាត់ខ្សែបម្រើឆ្នើមម្នាក់នេះហើយ ទើបបានជាក្រុមរបស់លោក Klopp ស្វែងរកអ្នកជំនួសមកវិញឱ្យបាន។ ពួកគេកំពុងមើលឃើញ Youri របស់ក្រុម Leicester City ដែលកំពុងឡើងជើងរដូវកាលនេះដែរ។
កីឡាករបែលហ្សិកខាងលើនេះ នៅសល់កុងត្រានៅ King Power ២ឆ្នាំទៀត។ តែតម្លៃផ្ដាច់កុងត្រារយៈពេល២ឆ្នាំនេះទំនងជាមិនច្រើននោះទេ។ ប្រសិនបើក្រុម Leicester City មិនថាអ្វីទេ នោះ Liverpool នឹងដាក់សំណើរទិញយកតែម្ដងសម្រាប់កីឡាករវ័យ២៤ឆ្នាំនេះ។ ដោយអាចនឹងធ្វើឡើងឆាប់ៗខាងមុខនេះ៕ប្រភព Dailymail