Barcelona អស់ឱកាសអាចប្រជែងពានរង្វាន់ La Liga ហើយ បន្ទាប់ពីចាញ់ Celta Vigo ២-១ កាលពីថ្ងៃអាទិត្យ។ បរាជ័យរបស់ពួកគេបានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ព្រោះអ្នកមានបុណ្យក៏មានឱកាសស៊ុតច្រើនដែរ តែធ្វើមិនបានល្អនៅបាល់ក្នុងប្រអប់។
ទៅមើលស្ថិតិប្រកួត ម្ចាស់ផ្ទះស៊ុត ២១ លើក ចំគោលដៅ ៤ លើក ខណៈក្រុមភ្ញៀវស៊ុត ៤ លើក ចំគោលដៅ ៤ លើកដូចគ្នា។ Lionel Messi រកបានមួយគ្រាប់នៅនាទី ២៨ មុនពេល Santi Mina តាមស្មើនៅ ១០ នាទីបន្ទាប់។ មកដល់នាទី ៨៣ Clement Lenglet បានរងពិន័យកាតក្រហម នាំឲ្យ Barca លេង ១០-១១ នៅរយៈពេល ១០ នាទីចុងក្រោយ ក៏សមល្មមនឹងបង្កើតឱកាសជាថ្មីសម្រាប់ Mina ក្នុងការស្វែងរកគ្រាប់បាល់ទី ២ នៅនាទី ៨៩ ហើយបញ្ចប់ការប្រកួតជាមួយលទ្ធផល ១-២។
យ៉ាងណាសម្រាប់គ្រាប់បាល់របស់ Messi បាននាំឲ្យគេរកបាន ៣០ គ្រាប់ហើយនៅ La Liga រដូវកាលនេះ ដែលនេះមានន័យថា M10 អាចរក ៣០ គ្រាប់ក្នុងលីគនារដូវកាលទោល ចំនួន ៩ រដូវកាល ច្រើនជាងកីឡាករណាៗទាំងអស់នៅលីគកំពូលទាំង ៥ ប្រចាំតំបន់អឺរ៉ុប ខណៈ CR7 ធ្វើបានតែ ៨ លើកប៉ុណ្ណោះ។ ប៉ុន្តែបើប្រកួតសេសសល់នៅ Serie A កីឡាករព័រទុយហ្គាល់អាចរកបានមួយគ្រាប់ទៀតក៏គេអាចតាមស្មើ Messi ព្រោះបច្ចុប្បន្ន Ronaldo មាន ២៩ គ្រាប់ក្នុងដៃ៕
ប្រភព៖ AF