នៅថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃកំណើតឈានចូលវ័យ ៣៧ ឆ្នាំរបស់ Andres Iniesta ដែលត្រូវបានគេស្គាល់ជាខ្សែបម្រើដ៏លេចធ្លោមួយរូបនៅតំបន់អឺរ៉ុបកាលពីអតីតកាល។
សព្វថ្ងៃលោកកំពុងបម្រើអាជីពឲ្យក្លឹប Vissel Kobe នៅឯលីគកំពូលជប៉ុន ហើយចំថ្ងៃកំណើតនេះដែរ កីឡាករអេស្ប៉ាញក៏ទទួលបានកុងត្រាថ្មី ដែលជាកិច្ចព្រមព្រៀងបន្តការឈរជើងរយៈពេល ២ ឆ្នាំទៀត ពោលគឺមានសុពលភាពដល់ឆ្នាំ ២០២៣ ពេលលោកមានអាយុ ៣៩ ឆ្នាំ។
រំឭកដែរថា Iniesta បានផ្ទេរចេញពី Barcelona នាមជា Legend មួយរូបមកចូលរួមនៅ Vissel Kobe តាំងពីឆ្នាំ ២០១៨។ ចន្លោះពេលជិត ៣ ឆ្នាំមកនេះ គេរកបាន ១៦ គ្រាប់និង Assist ១៨ លើកនៅការបង្ហាញខ្លួនសរុប ៧៧ ប្រកួត៕
ប្រភព៖ AF