សហព័ន្ធកីឡាគុនដាវពង្រឹងការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នក្រុមជម្រើសជាតិ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាមានកីឡាករ៧នាក់ និងកីឡាការិនី៣នាក់ រួមទាំងគ្រូបង្វឹក៤រូប ដែលកំពុងហ្វឹកហាត់នៅតាមផ្ទះត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងខែវិច្ឆិកា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធក៏បានរៀបចំក្រុមបម្រុង៨នាក់ដែរ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ក្នុងឆ្នាំ២០២១ ពិសេសការប្រកួតកីឡាស៊ីហ្គេមតែម្ដង។ ប៉ុន្ដែក្នុងដំណាក់កាលរីករាលសហគមន៍ជំងឺកូវីដ-១៩នេះ កីឡាករ កីឡាការិនីទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។ ក្នុងការត្រៀមស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម សហព័ន្ធបានបែងចែកប្រភេទកីឡាគុនដាវជា៣ក្រុម ដោយក្នុងមួយក្រុមមានគ្រូបង្វឹក២នាក់មើលការខុសត្រូវ ក្នុងនោះដាវតូច គឺមានគ្រូ សាន សុខសីហា និងលោក ឆាយ ចាន្ធីថារី, ដាវកាប់ មានគ្រូបរទេសលោក ប្រុយណូ កេមពី និងលោកស្រី ម៉ោ ម៉ានុត និងដាវធំ មានលោក ខុត សៀង និងរូបលោកផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការដដែលនេះបន្ថែមទៀតថា សហព័ន្ធក៏ព្យាយាមបង្កើនពេលវេលាហ្វឹកហាត់ឱ្យបានច្រើន ដើម្បីពង្រឹងគុណភាពហ្វឹកហាត់ឱ្យកាន់តែប្រសើរទៅតាមបច្ចេកទេស និងវិញ្ញាសានីមួយៗ រហូតឈានការហាត់១ស្មើ រវាងគ្រូ និងសិស្សទៀតផង។ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្ន បានធ្វើឱ្យការហ្វឹកហាត់ជួបការលំបាក ដ្បិតសិស្សគុននៅខណ្ឌឆ្ងាយៗពីគ្នា ដែលតម្រូវសហព័ន្ធរៀបចំគំរូរួមមួយ សម្រាប់កីឡាករ-កីឡាការិនីហ្វឹកហាត់ដោយខ្លួនឯង ក្នុងដំណាក់កាលបិទខ្ទប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ គឺគ្រោងចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះវៀតណាមបានសម្រេចដាក់កីឡា៤០ប្រភេទឱ្យធ្វើការប្រកួតប្រជែង ខណៈកម្ពុជាបានត្រៀមបញ្ជូនអត្តពលិក៣២ប្រភេទកីឡាទៅចូលរួម ក្នុងនោះប្រភេទកីឡាគុនដាវត្រូវបានម្ចាស់ផ្ទះ វៀតណាម កំណត់បង្ហាញនូវវិញ្ញាសាសរុបចំនួន១២ ក្នុងនោះផ្នែកបុរស៦វិញ្ញាសា និងនារី៦វិញ្ញាសា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT