ក្រុមហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ហើយ ក្រោយពីលេងបានត្រឹមស្មើជាមួយក្រុម Real Madrid ០-០ នៅយប់មិញ ព្រោះជើងទី១កន្លងទៅ ពួកគេចាញ់ ៣-១ ហើយ។
ម្ចាស់ជើងឯកឆ្នាំ២០១៩ខាងលើនេះ មានឱកាសច្រើនដែរក្នុងការប្រកួត ប៉ុន្តែពួកគេមិនអាចទម្លាយសំណាញ់ទីរបស់អ្នកចាំទី Thibaut Courtois បានឡើយ។ ចប់ការប្រកួត ០-០ នេះបានធ្វើឱ្យលោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool អះអាងថាធ្វើឱ្យសមាជិកក្រុមមិនសប្បាយចិត្តនោះទេ ព្រោះពានរង្វាន់នេះជាពានរង្វាន់ដែលក្រុម Liverpool ពេញចិត្តខ្លាំងណាស់។
អតីតអ្នកចាត់ការក្រុម Dortmund រូបនេះបាននិយាយថា៖ “យើងចាប់ផ្ដើមបានល្អ ប៉ុន្តែយើងមិនអាចបង្កើតឱកាសដើម្បីរកគ្រាប់បាល់បាន។ ឥឡូវនេះ យើងអស់ភារកិច្ចលេងពាននៅថ្ងៃពុធហើយ យើងនឹងផ្ដោតលើ Premier League ម្ដង។ យើងពិបាកចិត្ត ព្រោះយើងស្រលាញ់ពាននេះណាស់។ ក្នុងនាមជាគ្រូបង្វឹក វាពិតជាក្ដុកក្ដួលដែលមិនពាននៅក្នុង Champions League ”៕
ប្រភព៖ Marca