សហព័ន្ធបាល់ទាត់ UEFA បានចេញសេចក្ដីព្រមានមួយទៅលើក្រុមអាជ្ញាកណ្ដាល ថាមិនត្រូវទៅសុំហត្ថលេខាកីឡាករនោះទេ ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ។
រំលឹកថាក្នុងជំនួប Man City ជាមួយក្រុម Dortmund នោះ មានអាជ្ញាកណ្ដាលខ្សែបន្ទាត់ម្នាក់បន្ទាប់ពីចប់ការប្រកួតហើយ បានទៅសុំហត្ថលេខាកីឡាករ Haaland អំឡុងពេលដើរចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់វិញ។ ការលេចធ្លាយរូបភាពនោះឡើង បានបង្កឱ្យខាង UEFA មិនសប្បាយចិត្តនោះទេ។
ពួកគេបានចេញលិខិតព្រមានមួយ និងប្រាប់ទៅអាជ្ញាកណ្ដាលគ្រប់រូបឱ្យគោរពតាមបទបញ្ជា មិនគួរទៅសុំហត្ថលេខាកីឡាករជាដាច់ខាត។ វាជារឿងមិនអាចទទួលយកបានទេ នៅពេលអាជ្ញាកណ្ដាលដែលជាអ្នកនៅកណ្ដាល ទៅសុំហត្ថលេខាកីឡាករណាម្នាក់នោះ៕
ប្រភព៖ DailyMail