លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាក្រុមខ្លួននៅរដូវកាលនេះ មិនមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ UEFA Champions League ឡើយ។
Liverpool ធ្វើមិនបានល្អទេសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League ប៉ុន្តែបើមើលនៅ Champions League វិញ ឃើញថាពួកគេធ្វើបានល្អណាស់។ កាលពីម្សិលមិញនេះ Liverpool ទើបតែយកឈ្នះលើក្រុម Leipzig ក្នុងលទ្ធផល ៤-០ គិតទាំងពីរជើង ដើម្បីឡើងទៅលេងនៅវគ្គ៨ក្រុមចុងក្រោយទៀត។
យ៉ាងណាមិញទោះជាធ្វើបានល្អយ៉ាងនេះក្ដី ប៉ុន្តែលោក Klopp បាននិយាយថា៖ “យើងមិនទាន់ដឹងថានឹងត្រូវប៉ះក្រុមណាទៀតនោះទេ ប៉ុន្តែរឿងមួយដែលយើងដឹងនោះ គឺរដូវកាលនេះយើងហាក់ដូចជាមិនសមក្នុងការឈ្នះពានរង្វាន់នេះឡើយ។ Champions League នៅសល់ការប្រកួតច្រើនទៀត ហើយសុទ្ធតែក្រុមខ្លាំង។ យើងមិនអាចដឹងលទ្ធផលមុនបានឡើយ”៕ប្រភព Marca