ក្រុមបារាំង Paris Saint-Germain នឹងត្រូវប្រកួតកាត់សេចក្តីនៅជើងទី ២ ទល់ក្រុមអ្នកមានបុណ្យ Barcelona នាយប់ថ្ងៃទី ១១ មិនា ដែលមានផ្សាយផ្ទាល់លើទំព័រ CTS Sports។
មុនឈានដល់ការប្រកួតក៏ជឿថាប្រិយមិត្តជាច្រើនប្រាកដជាចង់ដឹងថា តើ Neymar Jr អាចត្រលប់មកវិញទាន់ពេលដែរឬអត់ ក្រោយរងរបួសទាមទារការសម្រាកជិត ១ ខែមកនេះ?
តាមរយៈការបញ្ជាក់ពីអ្នកចាត់ការលោក Mauricio Pochettino បានបង្ហើបតម្រុយវិជ្ជមានបែបនេះថា៖ “ថ្ងៃស្អែកយើងនឹងវាយតម្លៃកីឡាករ ហើយការពិតទៅយើងទទួលបានកីឡាករប៉ុន្មានរូបដែលជាសះស្បើយ ពោលវាជារឿងល្អសម្រាប់ការប្រកួតនៅថ្ងៃសុក្រ [ទល់ Brest នៅ Coupe de France]”។
លោកបន្ថែមទៀតថា៖ “ដំណើរការស្ថានភាព Neymar គឺមានផលល្អ ហើយនៅប៉ុន្មានថ្ងៃបន្ទាប់នេះយើងនឹងសម្រេចថាតើគេអាចចាប់ផ្តើមបានឬអត់”៕ ប្រភព៖ AF