នៅការប្រកួតជុំទី ២៤ កាលពីយប់មិញក្នុងក្របខ័ណ្ឌ Premier League ក្រុមមេឃខៀវ Manchester City បានបន្តបង្ហាញភាពអស្ចារ្យរបស់ខ្លួន តាមរយៈជ័យជម្នះទៅលើ Everton ៣-១។ ការយកបាន ៣ ពិន្ទុនាំឲ្យក្រុមដឹកនាំដោយលោក Pep Guardiola នាំមុខដាច់ដល់ ១០ ពិន្ទុហើយធៀបនឹងក្រុមឈរលេខ ២ Man Utd។
នៅការប្រកួតនោះយើងឃើញថា Everton ធ្លាក់ជើងខ្លាំង ដោយ City គ្របមួយទំហឹង ជាមួយការគ្រប់គ្រងបាល់ ៧១ ភាគរយ អត្រាប៉ះបាល់ជោគជ័យ ៩០ ភាគរយនៃការបញ្ជូនចេញ ៧៥៥ លើក ហើយស៊ុត ១៦ លើក ចំគោលដៅ ៧ លើក។ ធៀបនឹងក្រុមម្ចាស់ផ្ទះបានបាល់លេងតែ ២៩ ភាគរយគត់ និងស៊ុតបាន ៣ លើកសរុប។
គ្រាប់បាល់បើកឆាកធ្វើបានដោយកីឡាករ Phil Foden នៅនាទី ៣២ មុនពេល Richarlison តាមស្មើនៅ ៥ នាទីបន្ទាប់។ រហូតដល់តង់ទីពីរនានាទី ៦៣ ទើប Riyad Mahrez បន្ថែមគ្រាប់បាល់នាំមុខឲ្យ City ហើយដល់នាទី ៧៧ Bernardo Silva យកបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖