ក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Leicester City កាលពីយប់មិញនេះ ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
ក្រុម Liverpool បានបន្ដការបរាជ័យរបស់ខ្លួនទៀតហើយ ទាំង៣ប្រកួតជាប់គ្នាក្នុងពានរង្វាន់ Premier League តែម្ដង។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេបាននាំមុខទៅលើក្រុម Leicester City មុនទៅហើយ ប៉ុន្តែនៅចុងម៉ោងបែរជាភ្លាត់ធ្វើឱ្យរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ទៅវិញ។ ការបាត់បង់៣ពិន្ទុទៀតនេះ ធ្វើឱ្យក្រុមរបស់លោក Klopp ពិបាកណាស់សម្រាប់ការការពារតំណែងជើងឯក។
ទាក់ទងរឿងនេះដែរ លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថា៖ “យើងបានអស់ឱកាសដើម្បីការពារតំណែងជើងឯកទៅហើយ។ ការប្រកួតនេះយើងលេងល្អដែលសមនឹងឈ្នះការប្រកួតតាំងពីដើមតង់មក ប៉ុន្តែមិនមែនរហូតដល់ចប់នោះទេ។ នៅចុងម៉ោង យើងបានបង្កកំហុសនឹងរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ ជារឿងគួរឱ្យសោកស្ដាយ”៕
ប្រភព៖ DailyMail