អ្នកចាំទី Emiliano Martinez របស់ក្លឹប Aston Villa បាននិយាយថាមិត្តរួមក្រុមខ្លួនគឺកីឡាករ Jack Grealish សក្ដិសមឲ្យរហ័សនាមថា ជាជើងឆ្វេងដ៏ជំនាញរបស់ Messi បើមើលតាមទេពកោសល្យដែលគេកំពុងបង្ហាញសព្វថ្ងៃ។
ខ្សែបម្រើ/ប្រយុទ្ធវ័យ ២៥ ឆ្នាំបច្ចុប្បន្នស្ថិតក្នុងរ៉ាដាចង់បានរបស់ក្លឹបជាច្រើន ប៉ុន្តែគេហាក់ដូចជាមិនចង់ចេញ និងគិតត្រឹមចង់ឈរជើងជាមួយតែក្លឹប Aston Villa មួយតែប៉ុណ្ណោះ។
ដោយឡែកបើបង្វែរទៅមើលការយល់ឃើញរបស់អតីតអ្នកចាំទី Arsenal បាននិយាយប្រាប់ talkSPROT៖ “Grealish គេជាកីឡាករដែលពោរពេញដោយទេពកោសល្យខ្ញុំមិនធ្លាប់បានឃើញពីមុនមក ដោយគេមិនដែលធ្វើឲ្យបាល់ចេញឆ្ងាយពីខ្លួនគេឡើយ ពេលខ្ញុំឃើញ Grealish កំពុងរត់ ខ្ញុំតែងតែឃើញមានការស៊ុតចំគោលដៅចេញពីជើងរបស់គេ ឬអាចបង្កើតបាល់ជ្រុងសម្រាប់ពួកយើង។
គេបន្ថែមទៀតថា៖ “គេអាចឆ្លងផុតកីឡាករ ២ ឬ ៣ រូបបាន ដោយខ្ញុំធ្លាប់បានឃើញដូចគ្នានេះពេល Messi មានបាល់នៅជើងស្តាំរបស់គេ គឺអ្នកមិនអាចយកបាល់ចេញពីគេបានឡើយ”។
បញ្ជាក់ថារដូវកាល ២០២០/២១ កីឡាករអង់គ្លេស រកបាន ៧ គ្រាប់និង Assist ៧ លើកនៅការបង្ហាញខ្លួន ២២ ប្រកួត។ បច្ចុប្បន្ន Aston Villa កំពុងឈរនៅលេខ ៩ ក្នុងតារាង ដោយមាន ៣៥ ពិន្ទុ៕
ប្រភព៖ Metro