ក្រុមហង្សក្រហម Liverpool បានយល់ព្រមទិញយកខ្សែការពារ Ben Davies របស់ក្រុម Preston North End ហើយក្នុងតម្លៃខ្លួន២លានផោន។
កីឡាករវ័យ២៥ឆ្នាំនឹងចូលខ្លួនមកពិនិត្យសុខភាពនៅព្រឹកថ្ងៃចន្ទនេះតែម្ដង មុនធ្វើការបង្ហាញខ្លួនជាផ្លូវការនៅ Anfield ។ លោក Klopp ក្រោយពីឈ្នះលើក្រុម West Ham កាលពីយប់មិញនេះ មិនបាននិយាយអ្វីទាក់ទងនឹងកីឡាករថ្មីនោះទេ ដោយលោកបញ្ជាក់ថាគ្រប់យ៉ាងត្រូវតែមានដំណោះស្រាយសម្រាប់តំបន់ការពារកណ្ដាលដែលរបួសកីឡាករអស់ទៅហើយ។
Davies ជាកីឡាករបានលេងគ្រាន់បើដែររបស់ក្រុម Preston North End នៅ Championship នារដូវកាលនេះ ដោយលេងបាន១៩ប្រកួតក្នុងការលេង២៧ប្រកួត។ យ៉ាងណាមិញ កីឡាករម្នាក់នេះ មិនទាន់ធានាបានកៅអីលេងនោះទេ ព្រោះក្រុមកីឡាករយុវជនរបស់ Liverpool ដែលលោក Klopp មកមកជួយក្រុមនោះក៏បានបង្ហាញទម្រង់លេងល្អផងដែរ៕
ប្រភព៖ DailyMail