លោក Jose Mourinho បានបញ្ជាក់ថាប្រធានក្រុម Harry Kane ទំនងជាសម្រាកច្រើនសប្ដាហ៍ ក្រោយពីរងរបួសជើងទាំងពីរតែម្ដងក្នុងការប្រកួតទល់ក្រុម Liverpool នៅយប់មិញនេះ។
ក្រុម Spurs បានបរាជ័យក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ មិនត្រឹមតែបាត់បង់៣ពិន្ទុនេះទេ ក្រុមរបស់លោក Jose Mourinho ក៏នឹងអវត្តមានប្រធានក្រុម Kane ច្រើនសប្ដាហ៍ផងដែរ ក្រោយពីបានរងរបួសធ្ងន់ នៅជើងទាំងសងខាងរបស់គេ។
បើតាមអ្នកចាត់ការ Jose បាននិយាយក្រោយចប់ការប្រកួតថា៖ “Kane បានរបួស ហើយរបួសនោះគឺកើតឡើងលើជើងទាំងសងខាងតែម្ដង។ ខ្ញុំមិនទាន់ច្បាស់ថានឹងត្រូវសម្រាកប៉ុន្មានសប្ដាហ៍ទេ ប៉ុន្តែក៏មិនតិចសប្ដាហ៍ដែរ ព្រោះមើលទៅពិតជារបួសអាក្រក់ខ្លាំងណាស់”៕ប្រភព Dailymail