ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយ ទទួលយកលោក Thomas Tuchel មកធ្វើជាអ្នកចាត់ការក្រុមបន្ដតំណែងពីលោក Frank Lampard ។
លោក Tuchel បានចូលដឹកនាំក្រុមហ្វឹកហាត់ហើយដើម្បីត្រៀមប្រកួតនៅរាត្រីនេះ។ យ៉ាងណាមិញ អ្នកចាត់ការថ្មីរូបនេះមើលឃើញថាក្រុមនៅមានចំណុចខ្វះខាតច្រើនដើម្បីបំពេញ។ ដោយលោកអះអាងថាតោខៀវ នឹងនាំចូលខ្សែប្រយុទ្ធបន្ថែមទៀតនៅពេលខាងមុខនេះ ហើយម្នាក់ដែលជាគោលដៅធំជាងគេនោះគឺ Haaland របស់ក្រុម Dortmund តែម្ដង។
រំលឹកថាក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Lampard នារដូវកាលនេះបាននាំយកកីឡាករក្មេងៗនិងល្អៗមកច្រើនមែនទែន ដោយចំណាយប្រាក់អស់ជាង២០០លានផោនទៅហើយ។ ជាលទ្ធផលឃើញថាកីឡាករវ័យក្មេងនោះ ធ្វើមិនបានល្អនោះទេដោយក្រុម Chelsea បច្ចុប្បន្នខ្ទាតចេញពីតំបន់ Top4 នៃលីគកំពូលអង់គ្លេសទៅហើយ៕ប្រភព Dailymail