ក្លឹប Chelsea បានប្រកាសដកលោក Frank Lampard ចេញពីតំណែងអ្នកចាត់ការក្រុមហើយកាលពីយប់មិញនេះ ក្រោយពីដឹកនាំក្រុមមិនបានល្អ។
ក្រោយពីត្រូវបានក្លឹបដកតំណែងនេះហើយ Lampard មិនបានបន្ទោសឬអាក់អន់ចិត្តអ្វីនោះទេ។ ផ្ទុយទៅវិញ លោកបានអរគុណដល់ថ្នាក់ដឹកនាំទៅវិញទេ ដែលបានផ្ដល់ឱកាសឱ្យលោកដើម្បីបានដឹកនាំក្រុមក្នុងរយៈពេល១៨ខែមកនេះ។ អតីតខ្សែបម្រើឆ្នើមខាងលើនេះបានអះអាងថាក្រុម Chelsea នៅតែស្ថិតក្នុងចិត្តរបស់គេជានិច្ច មិនផ្លាស់ប្ដូរឡើយ។
រំលឹកថា Lampard បានដឹកនាំក្រុមតោខៀវរយៈពេល១៨ខែ ដោយក្នុងនោះដឹកនាំក្រុមបានលទ្ធផលលេខ៤ក្នុងរដូវកាលមុន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន FA Cup និងធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ក្រុម Bayern Munich ៕
ប្រភព៖ DailyMail