អតីតអ្នកចាត់ការក្លឹបតោខៀវ Chelsea និងជាអ្នកចាត់ការបច្ចុប្បន្ននៅក្លឹប Tottenham Hotspur គឺលោក Jose Mourinho បានផ្ញើពាក្យពេចន៍លើកទឹកចិត្តមួយចំនួន ទៅមិត្តចាស់ Frank Lampard ដែលត្រូវបានក្លឹបដកតំណែងកាលពីថ្ងៃម្សិលមិញ។
Spurs ទើបតែយកឈ្នះទៅលើ Wycombe ៤-១ មានឱកាសឡើងទៅកាន់ជុំទី ៥ FA Cup ហើយសម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយក្រោយចប់ការប្រកួតបែបនេះថា៖ “ខ្ញុំគិតថា Frank ពេលនេះគេមិនចង់និយាយជាមួយខ្ញុំឬនរណាទាំងអស់ ក្រៅតែពីអ្នកជិតស្និទ្ធជាគ្រួសារឬមិត្តភក្តិរបស់គេ”។
លោកបន្ត៖ “ប៉ុន្តែខ្ញុំតែងតែពិបាកចិត្តដូចគ្នានៅពេលមិត្តរួមអាជីពបាត់បង់មុខតំណែងបែបនេះ ហើយ Frank មិនត្រឹមជាមិត្តរួមអាជីពមួយនោះទេ គេក៏ជាមនុស្សដ៏សំខាន់ក្នុងអាជីពរបស់ខ្ញុំដូចគ្នា តែនេះគឺបាល់ទាត់ ជាពិសេសបាល់ទាត់សម័យទំនើបនេះក្នុងនាមជាអ្នកចាត់ការ អ្នកត្រូវតែត្រៀមដោយមិនឆាប់ៗ ឬពេលក្រោយវានឹងធ្លាក់ទៅលើអ្នកហើយ”។
គួររំឭកថា Lampard ធ្លាប់ជាអតីតកូនក្រុមរបស់ Mourinho នៅ Stamford Bridge ចន្លោះឆ្នាំ ២០០៤ ដល់ ២០០៧ ហើយនៅ ២០១៣ ម្តងទៀត ជាមួយការឈ្នះពានរង្វាន់ Premier League ២ លើក Carabao Cup ២ លើក FA Cup ១ លើក និង Community Shield ១ លើក៕
ប្រភព៖ Goal