ខ្សែប្រយុទ្ធ Luis Suarez បន្ដរកបាន២គ្រាប់ម្នាក់ឯងទៀតហើយ ដើម្បីជួយក្រុម Atletico Madrid យកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ២-១ ក្របខណ្ឌ La Liga ។
ក្រុម AT Madrid លេងល្អមែនទែនក្នុងលីគកំពូលអេស្ប៉ាញ។ នៅយប់មិញនេះ ពួកគេទទួលបាន៣ពិន្ទុបន្ថែមទៀតហើយ ក្រោយពីយកឈ្នះលើក្រុម Eibar បានក្នុងលទ្ធផល ២-១ ដោយ២គ្រាប់នោះសម្រេចបានដោយខ្សែប្រយុទ្ធចាស់វស្សា Suarez ។
២គ្រាប់បន្ថែមទៀតនេះដែរ ក៏បានធ្វើឱ្យ Suarez ឡើងឈរកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេផងដែរ ដោយពេលនេះស្មើគ្រាប់បាល់ជាមួយ Messi ដែរ ដោយមាន១១គ្រាប់ដូចគ្នា។ ស្របពេល AT Madrid វិញនោះ ឈរនៅកំពូលតារាងដោយសុវត្ថិភាព លើសក្រុមលេខ២ Real Madrid ៧ពិន្ទុ និង១០ពិន្ទុពីលើក្រុម FC Barcelona ៕ប្រភព Dailymail