ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី​នៅ Barcelona សម្រេច​លើក​ថ្ងៃ​ហើយ

កាល​ពី​ដំបូង​ឡើយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី​នៅ Barcelona គឺ​កំណត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ មករា ឆ្នាំ ២០២១ ​ប៉ុន្តែ​ពេល​នេះ​បាន​សម្រេច​លើក​ពេល​ហើយ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ពិភាក្សា​រវាង​ភាគី​ក្លឹប និង​អាជ្ញាធរ​ការពារ​ដែនដី​ស៊ីវិល​ប្រចាំ​តំបន់​កាតាឡូញ៉ា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ ហេតុផល​គឺ​ដោយសារ​អាជ្ញាធរ​កំពុង​រឹត​បន្តឹង​នៅ​ការ​ធ្វើ​ដំណើរ និង​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​គ្នា​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ដូច​ពេល​បច្ចុប្បន្ន​នេះ។

តាម​ស្ថានភាព​ជាក់ស្តែង ត្រូវ​បាន​គេ​ព្យាករណ៍​ថា អាច​នឹង​លើក​ទៅ​ធ្វើ​ឡើង​នៅ​កំឡុង​ខែ​មិនា​ឯ​ណោះ​វិញ។ យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ ក៏​ធ្វើ​ឲ្យ​ផ្សា​ភ្ជាប់​ទៅ​នឹង​ចចាមអារ៉ាម​នៃ​ការ​នាំ​យក Eric Garcia ពី​ក្លឹប Man City ផង​ដែរ ព្រោះ​ក្លឹប​ក៏​ទំនង​ជា​នឹង​ពន្យារពេល​នៃ​ការ​ចរចា​នោះ​ដូច​គ្នា៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT